ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញជួបសំណេះសំណាល និងប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣


នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកអចិន្ត្រៃយ៍គណៈកម្មការធិការគណបក្ស គ.២៧ និងជាប្រធានដឹកនាំទទួលបន្ទុកគណៈកម្មការធិការគណបក្សមូលដ្ឋាន គ.២៧.១៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣ និងប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣ នៅវិមាន៧មករា។

ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣ ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួនប្រមាណ​ ២៥៤​នាក់ ។

អង្គពិធីបានអានសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣, និង សេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីគណបក្សឲ្យទទួលខុសត្រូវក្នុងរចនាសម្ព័ន្ធ នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣។

សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្ស គ.២៧.១៣ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ព្រមទាំងរំលេច នូវបញ្ហានយោបាយជាតិ និងអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចា យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសការប្រើកម្លាំង និងការកើនឡើងនៃភាពតានតឹង។

ឯកឧត្តមក៏បានណែនាំដល់សមាជិក សមាជិកាទាំងអស់ត្រូវមាន វិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ចំពោះភាពចាំបាច់នៃការចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ការងារនិងជិតស្និតជាមួយប្រជាពលរដ្ឋ ដោយស្តាប់មិតិ សំណូមពរ ស្វែងយល់បញ្ហាប្រឈម​ និងរកដំណោះស្រាយជូនប្រជាជនជាក់ស្តែងនៅមូលដ្ឋាន និងពង្រឹងកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងជំរុញឲ្យសមាជិក សមាជិកា បញ្ចៀបការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨៕