ឯកឧត្តម ម៉ៅ ធនិន បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃ លើការស្នើសុំបិទផ្លូវគ្រោងក្នុងក្រុងពោធិ៍សាត់មួយចំនួន ដែលមិនមែនជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយបើជាតម្រូវការ ឬមិនតម្រូវការ លុះត្រាតែមានការឯកភាពភាគច្រើន៕