ឯកឧត្តម សុខ សូកេន បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម Nguyen Manh Ha អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ព្រមទាំងមានការរៀបចំពិធីពិសារអាហារទទួលស្វាគមន៍ប្រកបដោយបរិយាកាសស្និទ្ធស្នាល ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងអធិការកិច្ច នាឱកាសនោះផងដែរ។