ពិធីបើកកិច្ចប្រជុំជាមួយថ្នាក់រដ្ឋមន្ត្រី ទូរគមនាគមន៍ និងព៌ត័មានវិទ្យាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧


ព្រឹកថ្ងៃព្រហស្បត្តិ៍១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំជាមួយថ្នាក់រដ្ឋមន្ត្រី ទូរគមនាគមន៍ និងព៌ត័មានវិទ្យាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧។( សៀម រាប )