ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញកាន់បិណ្ឌទី១២ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ស្ថិតវត្តអង្គរមានយស ភូមិអង្គរយស ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង


ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋានឃុំ អញ្ជើញចូលរួមជាមួយ បងប្អូនពុទ្ធបរិស័ទ  កាន់បិណ្ឌទី១២ នៃបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តអង្គរមានយស ភូមិអង្គរយស ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

នាឱកាសកាន់បិណ្ឌនេះ ឯកឧត្តមប្រធាន និងសហការី បានរៀបចំនាំយកសម្ភារ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីបក្សុកូលជូន បុព្វការីជន ញ្ញាត្តិកាល៧សន្ដាន ដែលបានចែកឋានទៅ កើតក្នុងកន្លែងដែលមិនសមគួរ សូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន ញ្ញាត្តិកាល៧សន្ដានទាំងនោះ អោយបានរួមផុតទុក្ខទោស ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ស្បោង សារ៉ាត និងសហការី រួមជាមួយពុទ្ធបរិស័ទបាននាំយកគ្រឿង ឧបភោគបរិភោគ និងបច្ច័យចំនួន៩,១៨៥,០០០រៀលចូលបុណ្យ  ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តផងដែរ ៕