ទេយ្យទានដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុងខេត្តស្វាយរៀង


នារសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦នេះ​ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញ ប្រគេនអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុង ខេត្តស្វាយរៀង។

ពិធិនេះបានប្រព្រឹត្តទៅនៅវត្តជម្ពូប្រឹក្សា​ និងមានកា​រកានិមន្ត​ និងអញ្ជេីញចូលរួមពីព្រះសង្ឃ​ លោកប្រធានមន្ទីរធម្មការនិងសាសានាខេត្ត​ ព្រមទាំងមន្ត្រីក្រោមឳវាទ​ ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី​ ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្តបានប្រគេនបច្ច័យដល់ព្រះសង្ឃ ១៦អង្គ ក្នុងមួយអង្គ២០០០០០៛ និងជូនតាជីយាយក្នុងមួយនាក់ ២០០០០រៀល៕