ឯកឧត្តម ចាយ បូរិន បានចាត់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងដ៏ខ្ពង់ខ្ពស់ នាំទេយ្យទានដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់ព្រះសង្ឃទាំងពីរនិកាយ ចំនួន៣០វត្ត នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅខេត្តត្បូងឃ្មុំ


ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចាត់ ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងដ៏ខ្ពង់ខ្ពស់ នាំទេយ្យទានដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់ព្រះសង្ឃទាំងពីរនិកាយ ចំនួន៣០វត្ត នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅខេត្តត្បូងឃ្មុំ។

ពិធីខាងលើនេះ មានការនិមន្តនិងអញ្ជើញពីព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះចៅអធិការទាំង៣០វត្ត លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ និងលោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង អាជ្ញាធរដែនដី អាចារ្យគណៈកម្មាធិការវត្តទាំង៣០វត្ត៕
……………………..
ថ្ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦