នាព្រឹកថ្ងៃ សៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលបានទទួល មរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៧ វេលាម៉ោង ៧:០៣នាទីព្រឹក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដែលត្រូវនឹងវេលាម៉ោង១២:០៣ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ។
កម្មវិធីបុណ្យបូជាសពនិងប្រព្រឹត្តនៅមុខសួនច្បារវត្តបទុមវតីរាជរារាម វេលាម៉ោង៩:០៩ នាទីព្រឹក ៕


