ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល អញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលបានទទួល មរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៧ វេលាម៉ោង ៧:០៣នាទីព្រឹក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដែលត្រូវនឹងវេលាម៉ោង១២:០៣ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ។
ឯកឧត្តមប្រធានប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត ឆាប់បានទៅចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ ។


