ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច»


ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ «ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ត្រូវមានការរៀបចំនិងថ្លឹងថ្លែងជាជំហានឱ្យបានរឹងមាំ និងច្បាស់លាស់» សំដៅធ្វើឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា»។ នេះជាការគូសបញ្ជាក់គន្លឹះរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំ ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច»។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបន្តពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលនិងទស្សនទានគន្លឹះសំខាន់ៗទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនៃការរៀបចំវឌ្ឍនភាពឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» របស់ក្រសួង ឱ្យកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅឈានទៅបញ្ចប់នាពេលខាងមុខ។

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦