រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បំណាច់ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ចាប់ពីឆ្នាំ២០២៧តទៅ ដើម្បីលើកកម្ពស់ជីវភាព និងប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន។

ឯកសារសេចក្តីថ្លែងហេតុអំពីសេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បញ្ជាក់ថា ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧ ត្រូវបានដំឡើង ដូចខាងក្រោម៖

១៖ ក្រុមប្រឹក្សារាជធានី ខេត្ត
* ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ៦៨៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៧៣៥ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ២៨០ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៣១០ ០០០ រៀល នៅឆ្នាំ២០២៧។

២៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ
* ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី ១ ៣៩៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៤៤៥ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី ១ ០៥០ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ០៨០ ០០០ រៀល នៅឆ្នាំ២០២៧។

៣៖ ក្រុមប្រឹក្សាឃុំ សង្កាត់
* ប្រាក់បំណាច់មេឃុំ ចៅសង្កាត់ នឹងត្រូវបានដំឡើងពី ១ ៣៤៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៣៩៥ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវបានដំឡើងពី ១ ០០៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ០៣៥ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដំឡើងពី ៨៩៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ៩២៥ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់មេភូមិ នឹងត្រូវបានដំឡើងពី ៥៧០ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ៦៣០ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់អនុប្រធានភូមិ នឹងត្រូវបានដំឡើងពី ៤៤៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ៥០៥ ០០០ រៀល នៅឆ្នាំ២០២៧
* ប្រាក់បំណាច់សមាជិកភូមិ នឹងត្រូវបានដំឡើងពី ៤១៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ៤៧៦ ០០០ រៀល នៅឆ្នាំ២០២៧៕