រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រៀមរៀបចំបុណ្យសមុទ្រលើកទី៦ ជុំទី២


ខេត្តកែប៖ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ គ.ស ២០១៧ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រៀមរៀបចំបុណ្យសមុទ្រលើកទី៦ ជុំទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២-២៤ ខែធ្នូ ២០១៧ នៅខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមមាន លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីជាគណៈកម្មការបានចូលរួមយ៉ាងច្រើនកុះករ នៅសាលប្រជុំតូចសាលាខេត្ត៕