អំណោយជាថវិកា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមជិត៥ម៉ឺនដុល្លារតាមរយ:ប្រធាន មន្ទីរធនធានទឹកខេត្តព្រះវិហារជួយស្តារត្រពាំងត្រឹបដើម្បីតំកល់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកឆែបខេត្តព្រះវិហារ។ ថវិកាជិត៥ម៉ឺនដុល្លាររបស់ឯកឧត្តម លឹម គានហោ បានផ្តល់តាមរយៈ លោកប្រធាន មន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តព្រះវិហារបានយកមកធ្វើការជីកស្តា ស្រះបុរាណដែលមានឈ្មោះថាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សី ត្រឹបសម្រាប់តំកល់ទឹកធានាជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំង ដែលស្ថិតនៅភូមិដងផ្លិតឃុំឆែបពីរស្រុកឆែបខេត្តព្រះវិហារ។
លោក ចាបកុយប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះវិហារបានឲ្យដឹង នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦នេះថា លោកបានបញ្ជូនគ្រឿងចក្រ ចំនួន៣គ្រឿងចុះទៅជីកនិងស្តាស្រះត្រពាំងត្រឹបចាប់តាំងពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៦មកម្ល៉េះ។ លោកប្រធានបានបន្តទៀតថារហូតមកដល់ត្រឹម ថ្ងៃទី២៨មេសានេះលោកបានជីកស្តាស្រះបុរាណនោះបានជាង៣៨ភាគរយហើយ ដែលមានទទឹង១១០ម៉ែត្រនិងបណ្តោយ២៥០ម៉ែត្រដែលមានជំរៅចំនួន៣ម៉ែត្រ ជាថវិការផ្ទាល់របស់លោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម ផ្ទាល់។លោកប្រធានបានសន្យាថានិងជំរុញជីកស្តាស្រះនេះអោយហើយនៅ បំណាច់ខែឧសភាខាងមុខនោះឲ្យបាន។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានមានប្រសាសន៏ទៀតថាឯកឧត្តមអ៊ុំម៉ារ៉ា អភិបាលខេត្តព្រះវិហារក៏បានជំរុញដល់មន្ទីរនិងគ្រប់ស្ថាប័ណ្ឌនិង កងកម្លាំងទាំងបីធ្វើយ៉ាងណាធានាទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឲ្យ បានទាន់ពេលវេលាមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់អត់ទឹកប្រើប្រាស់ នោះទេ។លោកសុខមុនីរិទ្ធអភិបាលរងស្រុកឆែបដែលតំណាងឲ្យប្រជាពលរដ្ឋ ទូទាំងស្រុកឆែបបានថ្លែងអំណគុណដល់លោកលឹមគានហោរដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុង ស្រុកឆែបយើងនេះ៕