ឯកឧត្តម អាត់ ខែម សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកជញ្ជូនទឹកចែកចាយជូនប្រជាពលរដ្ឋ ចំនួន២ឃុំរបស់ស្រុកស្វាយចេក ជាង១,៧មឺុនលីត្រ។
ឯកឧត្តមបានថ្លែងថា យើងបានប្រើឡានទឹក ចំនួន១១គ្រឿង បានដឹកជញ្ជូនទឹកយកទៅចែកចាយជូន ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងខ្វះខាតប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពីទឹកនៅក្នុងអណ្តូង ស្រះ បឹង បួរ ត្រូវរីងស្ងួតជាបណ្តើរៗទៅហើយនោះ។
សម្រាប់យុទ្ធនាការដឹកទឹក យកទៅចែកជូនប្រជាពលរដ្ឋដោយធ្វើឡើងនៅតាមតំបន់ផ្សេងទៀត តបតាមការណែនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន។
ឯកឧត្តម អាត់ ខែម ដឹកនាំកម្លាំងដឹកទឹកជិត២០មឺុនលីត្រ ចែកចាយជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេក
