អបអរសាទរយុវសិស្សនារី ប៊ុនថង ចរិយា ទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអូឡាំព្យាដអន្តរជាតិលើកទី១៤នៅប្រទេសហូឡង់


រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១០រោជ ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ត្រូវនឹង នា​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ទទួល​ការ​វិលត្រឡប់​មក​វិញ​ម្ចាស់​មេដាយ​សំរឹទ្ធ​​យុវសិស្ស​នារី កញ្ញា ប៊ុនថន ​ចរិយា ជា​សិស្ស​មក​ពី​វិទ្យាល័យ​ព្រះបាទ​សុរាម្រឹត ខេត្ត​កំពង់ឆ្នាំង នៅ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អូឡាំព្យាដ​អន្តរជាតិ​លើក​ទី​១៤ នៅ​ប្រទេសហូឡង់។
សូម​រំលឹក​ផង​ដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​សិស្ស​ដែល​មាន​អាយុ​ក្រោម​១៦ឆ្នាំ ចំនួន​៦នាក់ ទៅ​ចូល​រួមប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អូឡាំព្យាដ​អន្តរជាតិ​លើក​ទី​១៤ នៅ​ប្រទេសហូឡង់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ ។ ដោយ​សិស្ស​កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ចំណោម​សិស្ស​ចំនួន​៣០០នាក់ មក​ពី​៥០​ប្រទេស​។