ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម Martin M. Andanar អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការស្តីពីសារព័ត៌មានសារគមនាគមន៌


នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Martin M. Andanar រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសហ្វីលីពីន បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការស្តីពីសារព័ត៌មានសារគមនាគមន៌ និងការផ្សព្វផ្សាយតាមរលកអាកាសរវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យប្រធានាធិបតីទទួលបន្ទុកប្រតិបត្តិការសារគមនាគមន៌នៃសាធារណរដ្ឋហ្វីលីពីន នៅសណ្ឋាគេសុខាអង្គរនាខេត្តសៀមរាប។