ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតរោងផ្ទះទឹកជូនប្រជាពលរដ្ឋ


រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧៖ លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតរោងផ្ទះទឹកជូនប្រជាពលរដ្ឋនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ដេម្បីសាងសង់រោងផ្ទះទឹកសម្រាប់ទទួលភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៦០០នាក់។