ក្រសួងផែនការណ៍អនុវត្តផែងការណ៍ ១០០ថ្ងៃ


Licent 06 05 16 2 copy

     ក្រសួងសាធារណការបានអនុវត្តផែងការណ៍ ១០០ថ្ងៃ ក្នុងការផ្តល់ប័ណ្ណបើកបរយានយន្តជូនប្រជាពលរដ្ឋ ។ ដំណើរការនេះ ត្រូវគេឃើញបានចាប់ផ្តើមដំបូងនៅផ្សារអ៊ីអន ក្នុងរាជធានីភ្នំពេញ ។

     ក្រសួងសាធារណការបានឱ្យដឹងថា ទីតាំងប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន នឹងចាប់ដំណើរការនៅដើមខែមិថុនា ២០១៦ ខាងមុខនេះហើយ ។ ការផ្តល់ប័ណ្ណបើកបរយានយន្តកន្លងមក បានទទួលការរិះគន់ពីប្រជាពលរដ្ឋអំពីភាពយឺតយ៉ាវ… ការផ្តល់សេវាមិនបានល្អជាដើម ដែលបាននាំអោយសម្តេចតេជោ បានហៅថាជាក្រសួងស្ទក់នោះថែមទៀត ។

     ប៉ុន្តែក្រោយការផ្លាស់ប្តូររដ្ឋមន្ត្រីថ្មី គឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការងារដែលធ្លាប់តែ ស្ទក់ត្រូវគេឃើញបានចាប់ដំណើរការយ៉ាងស្វាហាប់ និងបានទទួលការសរសើរពីប្រជាពលរដ្ឋ ។ នៅថ្ងៃទី៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបើកកិច្ចប្រជុំមួយ ដោយបានពិភាក្សាអំពីការវិវឌ្ឍ នៃដំណើរការរៀបចំទីតាំងប្តូរប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន (AEON) ដែលនឹងដាក់ដំណើរការនៅដើមខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ។

     កិច្ចប្រជុំនេះ ក៏បានរាយការណ៍ជូនផងដែរ ពីការសិក្សារៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីប័ណ្ណបើកបរ, ការចុះបញ្ជីយានយន្ត, និងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីធ្វើឱ្យប្រសើរឡើងដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជុំវិញក្រុមការងារ ដែលទទួលបន្ទុកត្រូវដាក់បន្ថែមសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត ដល់ថ្នាក់ខេត្តបន្ថែមទៀត ដើម្បីបង្ខិតសេវាអោយទៅជិតប្រជាពលរដ្ឋ ។ គំនិតផ្តួតផ្តើមនេះ នឹងជួយសម្រួលដល់ម្ចាស់យានយន្តទាំងអស់ ក្នុងការស្នើសុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅទីទាំងក្នុងខេត្តរបស់ខ្លួន ឬនៅខេត្តជិតនោះ ។

     ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃផែងការ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ឯកឧត្តមក៏បានស្នើឲ្យនាយកដ្ឋានទាំងអស់ ពិនិត្យឡើងវិញ និងរៀបចំនីតិវិធីការងារក្នុងនាយកដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយពេលវេលា និងការរាំងស្ទះនានាផងដែរ ។

Licent 06 05 16 3 copy  Licent 06 05 16 4 copy