ការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី២ នឹងដំណើរការចាក់បេតុងត្រង់ចំណុចផ្លូវបំបែកភ្លើងស្តុបណតប្រីដ


សូមជំរាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថាៈ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី២ នឹងដំណើរការចាក់បេតុងត្រង់ចំណុចផ្លូវបំបែកភ្លើងស្តុបណតប្រីដ ។
សូមសំណូមពរប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរចេញពីទីតាំងនេះ ដើម្បីចៀសវាងការស្ទះចរាចរណ៍ និងសូមមេត្តាយោគយល់អធ្យាស្រ័យដោយអនុគ្រោះ ។