ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ចុះសូរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយជូនគ្រួសារដែលត្រូវខ្យល់កន្ត្រាក់បក់បោករលំផ្ទះ


រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារចុះចែកអំណោយដល់គ្រួសារដែលត្រូវខ្យល់កន្ត្រាក់បក់បោករលំផ្ទះចំនួន១៧គ្រួសារ នៅឃុំកន្សោងអក ឃុំគោខ្ចក និងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥Kg ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី១កេះ និងថវិកា៤០,០០០រៀល និងគ្រួសារស្លាប់ដោយសារផ្ទះរលំលើ១នាក់ ទទួលបានថវិកាចំនួន២០០,០០០រៀល។ ក្នុងនោះដែល ឯ.ឧ បានពាំនាំពាក្យផ្តាំផ្ញើរសួសុខទុក្ខរបស់ ឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែងចំពោះប្រជាពលរដ្ឋដែលជួបបញ្ហា។

2

4

7

8

9

10

11