យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ ខេត្តព្រៃវែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវខ្យល់កន្រ្តាក់បក់រលំផ្ទះ


ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ លោក ទេព ភារុណ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ បានចុះសួរសុខទុក្ខគ្រួសារ មួយ នៅភូមិ ទង់នាគ ឃុំសៅកោង ស្រុកបាភ្នំ ដែលមានឈ្មោះ ស៊ូ យ័ន មានសមាជិក៤នាក់ ដែលត្រូវខ្យល់កន្រ្តាក់បក់រលំផ្ទះ កាលពីល្ងាចថ្ងៃទី៥ ឧសភា ២០១៦ និងបានពាំនាំសំភារៈ មួយចំនួន មានដូចជា អង្ករ ៧២kg តង់១ កន្ទេល១ មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ ខ្នើយ១ ទឹកត្រី៣យួរ ទឹកសុីអីវ៣យួរ ឆ្នាំង២ ចានស្រាក់១ខ្សែ ចាន៥ វែក២ ជ្រុញ១ កាំបិត១ កំសៀកទឹក១ បំពង់ទឹកក្តៅ១ កែវទឹក២ ថវិកាចំនួន ៤៥០.០០០៛។
រសៀលថ្ងៃនេះដដែល លោក ទេព ភារុណ បានដឹកនាំប្រជុំក្រុមការងារយុវជនគណបក្សស្រុក ដើម្បីរៀបចំសិក្ខាសាលាយុវជនដែលនឹងគ្រោង ធ្វើនៅចុងខែនេះ ពិនិត្យការងារសុំចូលជាសមាជិកគណបក្ស ការងារប្រកាសសកម្មជនយុវជនតាមភូមិ និងការរៀបចំប្រគល់ផ្ទះ។
CPP Preyveng 9-7-2016 (1)                                          CPP Preyveng 9-7-2016 (2)
CPP Preyveng 9-7-2016 (4)