ឯកឧត្តម ងួន រតនៈ និង ឯកឧត្តម សាបូ អូស្សាណូ អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការបណ្តុះបណ្តាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់


នាព្រឹកថ្ងៃអង្គារ០១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សាបូ អូស្សាណូ សាកលវិទ្យាធិការ នៃសាកកវិទ្យាល័យអន្តរជាតិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការបណ្តុះបណ្តាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ ដល់មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុន អង្គការ សហគមន៍ នៅសាខាសាកលវិទ្យាល័យអន្តរជាតិ ខេត្តបាត់ដំបង ។