សម្តេចតេជោសែន ជម្រុញការបន្តជួយប្រជាពលរដ្ឋ រងគ្រោះមហន្តរាយធម្មជាតិ


HS Water Supply 2 copy

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី៦ ខែឧសភានេះ ជម្រុញការជួយប្រជាពលរដ្ឋទាំងការចែកចាយទឹក និងប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ ដោយសារព្យុះកន្ត្រាក់ផងដែរ ។

     សម្តេចបានមានប្រសាសន៍តាម ហ្វេសប៊ុកថា សូមបន្តជីក និងស្តារស្រះ ប្រឡាយ និងអណ្តូងទឹក នៅតាមតំបន់ដែលកំពុងប្រឈមបញ្ហាអត់ទឹក ឱ្យបានច្រើនដែលអាចធ្វើទៅបាន ។ មកទល់ពេលនេះ គ្រោះធម្មជាតិគឺកំពុងបន្តកើតមាននៅឡើយតាមបណ្តាខេត្តមួយចំនួន ហើយខ្យល់ព្យុះ… ខ្យល់កន្រ្តាក់ និងរន្ទះក៏នៅបន្តកើតមាន ដែលបណ្តាលអោយខូចខាតជម្រកស្នាក់នៅ និងសាលារៀន ព្រមទាំងបណ្តាលអោយបាត់បង់ជីវិតមនុស្ស និងសត្វពាហនៈមួយចំនួនទៀតផង ។

     សម្តេចបានសរសេរថា «ក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតនេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច សប្បុរសជន យុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជាពិសេស សមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ សូមចូលរួមអស់ពីកម្លាំងកាយចិត្ត រួមទាំងថវិកា ដើម្បីជួយបងប្អូនប្រជាពលរដ្ឋអោយមានទឹកទទួលទាន និងជម្រកស្នាក់នៅទាន់ពេលវេលា ។ សូមជួយពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យដល់បងប្អូន និងជំនួយសង្រ្គោះបន្ទាន់នានា ដោយមិនប្រកាន់លើជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។»

HS Water Supply 3 copy  HS Water Supply 4 copy

HS Water Supply 5 copy  HS Water Supply 6 copy

HS Water Supply 7 copy  HS Water Supply 8 copy

HS Water Supply 9 copy  HS Water Supply 10 copy