សម្តេចតេជោ ហ៊ុន សែន ជម្រុញសកម្មភាពមនុស្សធម៌


HS Water Supply 10 05 16 2 copy

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជម្រុញសកម្មភាពមនុស្សធម៌ ក្រោយអំពើសប្បុរសធម៌ តាមរយៈការរៃអង្គាសប្រាក់កាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេសបានចំនួនជាង ១៣លានដុល្លារ

     សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមហ្វេសប៊ុកថ្ងៃនេះថា តាមរយៈសកម្មភាពសប្បុរធម៌ កាលពីម្សិលមិញនៅកាកបាទក្រហម គឺទទួលបានថវិកាបន្ថែមមួយចំនួនទៀត សម្រាប់ជួយប្រជាពលរដ្ឋ ហើយក៏អាចចែករំលែកបន្តជូនទៅមន្ទីរពេទ្យគន្ឋបុប្ផា ដើម្បីជួយសង្រ្គោះជីវិតកុមារដែលកំពុងត្រូវការសង្រ្គោះបន្ទាន់ផងដែរ ។

     សូមជំរាងថា ប្រាក់ទទួលបានពីការរៃអង្គាសកាកបាទក្រហមមានសរុប ១៣លាន ៤សែន ៣ម៉ឺន ១ពាន់ ៦៦៨ដុល្លារ អាមេរិក ។ សម្តេចបានមានប្រសាសន៍ថា ចំពោះប្រជាពលរដ្ឋដែលត្រូវការជំនួយចាំបាច់បន្ថែម សូមទាក់ទងកាកបាទក្រហមជាបន្ទាន់ ។ សម្តេចបានអំពាវនាវជម្រុញអាជ្ញាធរ និងក្រសួងពាក់ព័ន្ឋ ខិតខំដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍ ។

HS Water Supply 10 05 16 4 copy

HS Water Supply 10 05 16 3 copy