ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីក្រុងពាលី សុំម្ចាស់ទឹកដី បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ១ខ្នង


រាជធានីភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីក្រុងពាលី សុំម្ចាស់ទឹកដី បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ១ខ្នង កំពស់ ៥ជាន់ ទំហំ (៣៩,៤ ម៉ែត្រ x ១២,៥ម៉ែត្រ) និងស្តូបព្រះព្រហ្មមុខបួនថ្មី កំពស់រួម ៥ម៉ែត្រ នៅក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ សៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។