ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលប្រភពទឹកមួយចំនួននៅឃុំផុង ស្រុកបសេដ្ឋ


នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ អមដំណើរដោយអាជ្ញាធរមូលដ្ឋានក្នុងស្រុកបសេដ្ឋ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅឃុំផុង ក្នុងនោះក៏មានការ ពិភាក្សាអំពីការអន្តរាគមន៍ទឹកស្អាតជាបន្ទាន់ជូនប្រជាពលរដ្ឋ ១.ត្រូវរកទឹក និងប្រភពទឹក ២.ពិនិត្យស្ថានភាពទឹកនៅពេលខាងមុខបន្តទៀត។
ជាការដោះស្រាយចំពោះមុខ គឺឯកឧត្តម ហ៊ុន ម៉ានី បាននាំយកទឹកស្អាតចំនួន ៥ ឡាន ចែកជូនបងប្អូន៦ភូមិ ក្នុងឃុំផុង ដែលកំពុងខ្វះខាត ទឹកប្រើប្រាស់ និងផ្តល់អណ្តូងស្នប់ចំនួន ១ ផងដែរ ឯការដោះស្រាយជាយុទ្ធសាស្រ្តគឺឯកឧត្តមបានស្នើឲ្យមន្ទីរជំនាញពិនិត្យលទ្ធភាពក្នុងការស្តារអាង ១កន្លែង(អាងក្បាលរមាស) និងសិក្សាសំណង់ស្ទាក់ទឹកមួយកន្លែង(ទំនប់ទួលគ្រួស)។
HUN MANY 11-5-2016 (7)

HUN MANY 11-5-2016 (3)

HUN MANY 11-5-2016 (1)

HUN MANY 11-5-2016 (2)

HUN MANY 11-5-2016 (5)

HUN MANY 11-5-2016 (8)