មន្រ្តីក្រសួងកសិកម្មថាភាពរាំងស្ងួតបង្កឧបសគ្គ


Trough 12 05 16 2 copy

     រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា គ្រោះរាំងស្ងួតដែលកំពុងឆ្លងកាត់នេះ បានប៉ះពាល់ដល់ដីបង្កបង្កើនផលដំណាំស្រូវជាង ២០០ពាន់ហិចតា ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបង្ហាញពីភាពប៉ះពាល់នេះ ក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម នៅទីស្នាក់ការក្រសួងនាព្រឹកថ្ងៃទី១១ ខែឧសភានេះ ។

     សូមជំរាបថា កម្ពុជាបានដាក់ផែនការការធ្វើស្រូវ និងអង្ករនាំចេញឱ្យបាន ១លានតោន ចាប់តាំងពីចុងឆ្នាំ ២០១៥នោះមក ប៉ុន្តែចាប់តាំងពីមានការដាក់ផែនការនោះមក កម្ពុជាបានជួបឧបសគ្គក្នុងការផលិតស្រូវគ្រប់តាមផែនការ និងវេលាឆ្នាំ ២០១៦ នេះទៀត គ្រោះរាំងស្ងួត និងការកើនកម្តៅខុសធម្មតា បានធ្វើអោយកម្ពុជាជួបឧបសគ្គបន្ថែមទៀត ។

     ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា វិស័យកសិកម្មកម្ពុជា បានប្រឈមទៅនឹងភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិ ពិសេសគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ការកើនឡើងកម្តៅ ដែលបង្កអោយមានផលប៉ះពាល់ដល់ការបង្កបង្កើនផលដំណាំស្រូវជាង ២៥៣ពាន់ហិចតា ក្នុងនោះ ខូចខាតទាំងស្រុងលើផ្ទៃដីជិត ២៦ពាន់ហិចតា ហើយស្ថានភាពនៅទូទាំងឆ្នាំ ២០១៥-២០១៦ ជារួមមានកម្រិតទាបជាងឆ្នាំមុនប្រមាណ ០,១៣% ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះជាយ៉ាងណាវិស័យផ្សេងៗទៀតនៃក្រសួងកសិកម្ម ហាក់មានការរីកចំរើនគួរឱ្យកត់សម្គាល់ រួមមាន ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ការរីកដុះដាលនូវកសិដ្ឋានចិញ្ចឹមសត្វ។ល។

     ចំណែកឯវិស័យជលផល ក៏មានភាពជោគជ័យផងដែរ លើការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទជាដើម និងលើវិស័យព្រៃឈើវិញ លោកបានថ្លែងថា គឺក្រសួងបានអនុវត្តតាមវិធានការបានយ៉ាងម៉ឺងម៉ាត់ជុំវិញការបង្កើតនិងពង្រឹងសហគមន៍ព្រៃឈើ ការបណ្តុះកូនឈើ និងការគ្រប់គ្រងទប់ស្កាត់បទល្មើសព្រៃឈើ ។

Trough 12 05 16 3 copy  Trough 12 05 16 4 copy

Trough 12 05 16 5 copy  Trough 12 05 16 6 copy