សម្តេចប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់ថវិកា ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា


ភ្នំពេញ: ឆ្លើយតបទៅនឹងស្ថានភាពចាំបាច់អំពីការគាំពារសុខមាលភាពលើកុមារ កម្ពុជា អំណោយជាថវិកាពីសប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់ជូន លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឆ្នាំ២០១៦ ដើម្បីមន្ទីរពេទ្យមានលទ្ធភាពបន្តរទទួលការព្យាបាលកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។
សូមជម្រាបថា នេះជាឆ្នាំទី៥ហើយ ចាប់ពីឆ្នាំ២០១២មកម្ល៉េះ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុបថវិកា មកដល់ពេលនេះមានចំនួន៥លានដុល្លារសហរដ្ឋអាមរិច ៕
Burany 13-5-2016 (1)

Burany 13-5-2016 (2)