សមិទ្ធិផលផ្លូវបេតុង ព្រៃស របស់សាលារាជធានីភ្នំពេញ ធ្វើអោយពលរដ្ឋមានក្តីរីករាយ


ភ្នំពេញ:  ផ្លូវព្រៃស ដែលឆ្លងកាត់សង្កាត់២ គឺសង្កាត់ព្រៃស និងសង្កាត់ដង្កោខណ្ឌដង្កោត្រូវ បានសាលារាជធានីភ្នំពេញស្ថាបនារួច១០០%ហើយ និងបានក្លាយជាផ្លូវក្រវ៉ាត់ក្រុងដ៏សំ ខាន់មួយនៅប៉ែកខាងត្បួងនិងខាងលិចរាជធានីភ្នំពេញ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ផ្លូវព្រៃសមានប្រវែងសរុប១១,២០០ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ដែលទទួលម៉ៅការស្ថាបនាដោយក្រុមហ៊ុនSTR និង ត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ ផ្លូវនេះ លាតសន្ធឹងចាប់ពីផ្លូវបំបែកចំការដូង ដល់ផ្លូវជាតិលេខ៣។ ដើមឡើយផ្លូវនេះជាប្រភេទផ្លូវ កៅស៊ូDBST មានទទឹងតែ៧ម៉ប៉ុណ្ណោះ។ដោយសារតែជំនន់ទឹកភ្លៀង និងទទួលរងនូវរថយន្តដឹកធ្ងន់ឆ្លងកាត់ កាលពីពេលកន្លងទៅ បណ្តាលឲ្យផ្លូវព្រៃសនេះ មានការខូចខាតយ៉ាងដំណំ។ ដោយមើលឃើញចំណុចនេះ សាលារាជធានីភ្នំពេញ បានសំរេចស្ថាបនាផ្លូវនេះ ឡើងវិញដោយប្តូរពីផ្លូវកៅស៊ូ ទៅជាផ្លូវបេតុងដែលអាចធានាការប្រើប្រាស់ បានយូជាងផ្លូវកៅស៊ូ។ ផ្លូវព្រៃស អាចជួយរំដោះចរាចរ កាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងបានមួយចំណែក ជាពិសេសរថយន្តធុនធំ។ តែទោះបីយ៉ាងណា ប្រជាពលរដ្ឋបានសំដែងការបារម្ម ក្នុងពេលរថយន្តធុនធំដឹកធ្ងន់ហូសកំណត់ ដែលអាចធ្វើឲ្យផ្លូវនេះឆាប់ខូចទៅវិញ និងសុំឲ្យសមត្ថកិច្ច ក៏ដូចអាជ្ញាធរដែនដី ជួយទប់ស្កាត់រថយន្តដឹកធ្ងន់លើសកំណត់ ឆ្លងកាត់ផ្លូវនេះ និងមានវិធានការក្តៅ ចំពោះម្ចាស់រថយន្ត ឬក្រុមហ៊ុនណា ដែលនៅតែចចេសដឹកធ្ងន់ឆ្លង កាត់ផ្លូវនេះផងដែរ៕

Phnom Penh 14-5-2016 (1)

Phnom Penh 14-5-2016 (2)