ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធិផលនានាក្នុងវត្តសាគរបូរី(ព្រែកលីវ)


ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធិផលនានាក្នុងវត្តសាគរបូរី(ព្រែកលីវ) ស្ថិតក្នុងភូមិព្រែកលីវ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។