មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យគម្រោងជួសជុលបន្ទាន់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ គម្រាង ក្នុងខេត្តកំពង់ស្ពឺ


នៅថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមនិងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យគម្រោងជួសជុលបន្ទាន់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ គម្រាង ក្នុងខេត្តកំពង់ស្ពឺ រួមមាន ៖
១. ជួសជុលឡើងវិញទំនប់ និងទ្វារទឹកនិយ័តករ នៃប្រព័ន្ធធារាសាស្ត្រ ខ្ពបគ្រួស ស្ថិតក្នុងឃុំព្រះខែ ស្រុកបសេដ្ឋ ។
២. ជួសជុលឡើងវិញសំណង់ទ្វារទឹកនិយ័តករ នៃប្រព័ន្ធធារាសាស្ត្រ អូរក្បៀរ ស្ថិតក្នុងឃុំស្វាយរំពា ស្រុកបសេដ្ឋ ។
៣. ជួសជុលឡើងវិញប្រឡាយមេ ០១ ខ្សែ ប្រវែង ១៨.២១៤ ម៉ែត្រ នៃប្រព័ន្ធធារាសាស្ត្រ រលាំងជ្រៃខាងត្បូង ស្ថិតក្នុងឃុំស្វាយក្រវ៉ាន់ ឃុំរលាំងចក និងឃុំសែនដី ស្រុកសំរោងទង ។
៤. ជួសជុលឡើងវិញប្រឡាយមេ ០១ ខ្សែ ប្រវែង ៩.៦៦៩ ម៉ែត្រ នៃប្រព័ន្ធធារាសាស្ត្រ រលាំងជ្រៃខាងជើង ស្ថិតក្នុងឃុំវល្លិ៍ស និងឃុំសំរោងទង ស្រុកសំរោងទង ។
៥. ជួសជុលឡើងវិញប្រឡាយរង ០១ ខ្សែ ប្រវែង ៥.៤៣៩ ម៉ែត្រ នៃប្រព័ន្ធធារាសាស្ត្រ ព្រៃទួល ស្ថិតក្នុងឃុំវល្លិ៍ស និងឃុំព្នាយ ស្រុកសំរោងទង ។
៦. ជួសជុលឡើងវិញប្រឡាយមេ ០១ ខ្សែ ប្រវែង ៧.១៧៦ ម៉ែត្រ នៃប្រព័ន្ធធារាសាស្ត្រ រលាំងជ្រៃខាងជើង ស្ថិតក្នុងឃុំត្រពាំងគង និងឃុំសំបូរ ស្រុកសំរោងទង ។