ឯកឧត្តម សុខ ឥសាន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោត


ភ្នំពេញ៖ ស្របពេលដែល ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានាថ្ងៃទី ២៥ ខែកុម្ភៈនិងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ជិតមកដល់ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោត ខណៈការបោះឆ្នោត នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។

ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញទំនាក់ទំនង តេលេក្រាម នៅថ្ងៃទី២៦មករានេះ ឲ្យដឹងបន្ថែមថា លទ្ធផលបោះឆ្នោតឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ជាពលរដ្ឋពេញលក្ខណៈ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង ត្រូវគោរពឆន្ទៈ ពលរដ្ឋជាម្ចាស់ឆ្នោត បានប៉ុន្មាន ត្រូវទទួលយកប៉ុននោះ ហើយក៏គ្មានសិទ្ធិបែងចែក ទៅឲ្យគណបក្សផ្សេង តាមចិត្តផ្ទុយពីការសម្រេចចិត្ត របស់ពលរដ្ឋបានដែរ លើកលែងតែមាន ច្បាប់អនុញ្ញាត ក្នុងករណីពិសេសណាមួយ ដែលមានចែង ក្នុងច្បាប់ជាធរមាន”៕