មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដើម្បីចុះត្រួតពិនិត្យបញ្ចប់ការអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រចាំ ឆ្នាំ ២០១៧ នៅប្រព័ន្ធធារាសាស្ត្រ ចំនួន ០៩ កន្លែង ក្នុងខេត្តព្រះវិហារ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក តាសេក-កំពីងពួយ ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ៩៥ ស្ថិតក្នុងសង្កាត់បាហាល ក្រុងព្រះវិហារ
៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ទឹកក្រហម ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង
៤. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក សីមា ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
៥. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ការដ្ឋានក្រោម ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ
៦. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក សាឯម ស្ថិតក្នុងឃុំឆែប១ ស្រុកឆែប
៧. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ស្រីស្នំ ស្ថិតស្រុកជ័យសែន
៨. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក អូរស្វាយ ស្ថិតក្នុងឃុំសាឯម ស្រុកជាំក្សាន្ត
៩. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក អូរកំបោរ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ។