រដ្ឋមន្ត្រីបរិស្ថានស្វាគមន៍ចំពោះការបន្តគាំទ្ររបស់សហភាពអឺរ៉ុបលើការប្រែប្រួលអាកាសធាតុ


ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសហភាពអឺរ៉ុបដែលដឹកនាំដោយលោក ចច អេដហ្គា អគ្គរដ្ឋទូតសហភាពភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានចូលជួប និងពិភាក្សាការងារលើវិស័យបរិស្ថាននៅទីស្តីការក្រសួងបរិស្ថាន។
លោកអគ្គរដ្ឋទូត បានលើកឡើងពីការបន្តគាំទ្ររបស់សហភាពអឺរ៉ុបលើការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបន្តគាំទ្ររបស់សហភាពអឺរ៉ុបលើបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានធ្វើឡើងប្រកបដោយភាពស្និទស្នាល៕