ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំក្រុមការងារត្រួតពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងស្រុកបរិបូណ៍


ថ្ងៃអង្គារ៍ ០៦រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល និងជាយកគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យ ដែលមានសមាសភាពចូលរួមពីតំណាងបេសកកម្មស្វែងរកការពិតរបស់​ JICA ប្រចាំទីក្រុង​តូក្យូ (JICA Fact Finding Mission), តំណាង JICA ប្រចាំកម្ពុជា, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់ (ICB និង NCBs), មន្ត្រី PMU និង PIUs របស់ខេត្ត កំពង់ឆ្នាំង ចុះពិនិត្យការសាងសង់​ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៤០ % នៃទំហំការងារសរុបហើយ ។