ឯកឧត្តម សុខ ឥសាន បានចោទជាសំណួរថា តើអ្នកណាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណប្ស ប្រជាជនកម្ពុជា តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចោទជាសំណួរថា តើអ្នកណាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា? ជាមួយគ្នានោះលោកក៏ បានបកស្រាយ បង្ហាញ អំពីអ្នកបំផ្លាញប្រជាធិបតេយ្យនោះផងដែរ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃមកនេះ ចៅហ្វាយនាយ និងអាយ៉ង នៅឯក្រៅ ប្រទេស បានរៀបបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា និង មន្ត្រីនៃរាជ រដ្ឋាភិបាលកម្ពុជា ដេីម្បីគេថាដាក់ទណ្ឌកម្មរិបអូសទ្រព្រសម្បត្តិ និងលុយកាក់នៅបរទេស ដោយសារគេចោទថាជាអ្នកដម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា “។

ឯកឧត្តម សុខ ឥសាន បានចោទជាសំណួរថា តើតាមការពិត អ្នកណាជាអ្នកបំផ្លាញ និងចង់ សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា  ? ជាមួយគ្នានោះលោកបានបកស្រាយថា “មានតែ មេក្លោងនិងអាយ៉ង ដែលធ្វើបដិវត្តន៏ព៌ណទេដែលចង់បំផ្លាញ និងសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដោយសារការធ្វើបដិវត្តន៏ព៌ណនេះហើយ គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខក្សាន្តត្រាណ របស់ ប្រជាជន កម្ពុជា ។ ការផ្តាច់ជំនួយឲ្យ គជប ធ្វើឲ្យមានកង្វះខាតថវិកា សម្រាប់រៀបចំការបោះ ឆ្នោតគឺជាចេតនាចង់រារាំងដំណើរការបោះឆ្នោត មិនឲ្យប្រព្រឹត្តទៅដោយរលូន និងប្រជាធិប តេយ្យ អាលនឹងចោទថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ។ការផ្តាច់ជំនួយ គជបគឺជា ការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” ។

បើតាមអ្នកនាំពាក្យបក្សកាន់អំណាច “ការធ្វើសកម្មភាពទាំងឡាយដែលជាឧបសគ្គដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ គឺសុទ្ធតែ ជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសម្លាប់ប្រជាធិបតេយ្យ ។ ការមានវិធាន ការណ៏ ផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើជន និងក្រុមជនល្មើសច្បាប់ រំលោភច្បាប់ជា ពិសេសជន និងក្រុមជនដែលបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេស ពីបទសន្និដ្ឋិភាពក្បត់ ជាតិ បង្ករអំពើប្រទូសរ៉ាយដល់សន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជន គឺជាការពង្រឹងនីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងថែរក្សាការពារសន្តិភាព ស្ថេរភាព នយោបាយ និងជីវភាពរស់នៅដ៏សុខសុភមង្គលរបស់ប្រជាជន មិនឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះ មហន្តរាយដូចពីអតីតៈកាលជាដាច់ខាត” ។

ដូច្នេះ មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទេដែលជាអ្នកការពារ​លទ្ធិប្រជាធិបតេយ្យ ការពារនិតិរដ្ឋ ការពាររបបរាជា និយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពារសន្តិភាព ការពារជីវភាពរស់នៅសុភមង្គល​របស់ប្រជាជនកម្ពុជា ៕