ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូររៃ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ធ្វើការសាងសង់ឡើងវិញ


ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូររៃ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ធ្វើការសាងសង់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកឱ្យការងារបង្កបង្កើនផលស្រូវវស្សា ចំនួន ៣៧៥ ហិកតា និងស្រូវប្រាំង ចំនួន ១០៨ ហិកតា ស្ថិតក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ។ ការងារសាងសង់ដែលត្រូវអនុវត្ត រួមមាន ៖
– សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ៨៦៥ ម៉ែត្រ
-​ ស្តារប្រឡាយ ០១ ខ្សែ ប្រវែង ១.៧០៥ ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង
– សាងសង់សំណង់សិល្បការ សរុបចំនួន ០៦ កន្លែង ។