សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា


នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ធម្មនុញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មីមាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មីនៃរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តយកថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៥៕