ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ជ្រោយចង្វារ


ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងអាជ្ញាធរសង្កាត់ ភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ឯកឧត្តម បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ , មី , ទឹកត្រី , តែ និងទឹកដោះគោ។ បន្ទាប់ពីចែកអំណោយខាងលើរួច ឯកឧត្តម បានអញ្ជើញចុះសួរសុខទុកប្រជាជនឈ្មោះ សំ សុខឿន ភេទស្រី អាយុ ៥១ឆ្នាំ មានជម្ងឺទើបនិងធ្វើការវះជើងរួច និងមានជីវភាពខ្វះខាត មានទីលំនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាចំនួន ៨០,០០០រៀល ទុកសម្រាប់ទិញថ្នាំព្យាបាលជម្ងឺ ។

Leng Bunteng 19-5-2016 (1)

Leng Bunteng 19-5-2016 (2)

Leng Bunteng 19-5-2016 (3)

Leng Bunteng 19-5-2016 (4)