ក្រុមការងារបច្ចេកទេសបានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តកិច្ចដំណើរការកែលំអ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ ប្រព័ន្ធ ក្នុងខេត្តក្រចេះ


ថ្ងៃទី ១២ -១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តកិច្ចដំណើរការកែលំអ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ ប្រព័ន្ធ ក្នុងខេត្តក្រចេះ ។