សំណង់ទ្វារទឹកប្រឡាយមាស ត្រូវបានធ្វើការសាងសង់ឡើងវិញ


ដើម្បីគ្រប់គ្រង និងថែរក្សាទឹកទុកឱ្យកាន់តែមានប្រសិទ្ធភាព សំណង់ទ្វារទឹក ចំនួន ០១ កន្លែង នៅទំនប់អាងទឹក ប្រឡាយមាស ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ធ្វើការសាងសង់ឡើង ។ តាមរយៈការសាងសង់សំណង់ទ្វារទឹកនេះ ទំនប់អាងទឹក ប្រឡាយមាស នឹងមានសមត្ថភាពស្តុកទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ២៥១ ហិកតា ក្នុងភូមិចំនួន ៣ នៃឃុំទួលព្រះឃ្លាំង ។