ប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ ត្រូវបានមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើការកែលំអ


ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង ប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ​ ស្ថិតក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការកែលំអ និងថែទាំជាប្រចាំ ។ សូមជម្រាបផងដែរថា ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករប្រមាណ ១២.០០០ ហិកតា ។