ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការដឹកនាំរបស់ រាជរដ្ឋាភិបាល គឺផ្សាភ្ជាប់ជាមួយ សាសនា ដែលមានគោលការណ៍ ធ្វើអំពើល្អជាមួយ ប្រជាពលរដ្ឋ


សៀមរាប៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញក្នុងពិធីកាត់ឬសសីមា នៅវត្តមុន្នីចេស្តា សង្កាត់ក្រឡាញ់ ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១ មិថុនានេះ បានមានប្រសាសន៍ថា ការដឹកនាំរបស់រាជរដ្ឋាភិបាល គឺផ្សាភ្ជាប់ជាមួយសាសនា ដែលមានគោលការណ៍ ធ្វើអំពើរល្អជាមួយ ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនមានគោលនយោបាយណាមួយ ធ្វើបាបប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ បាន គិតពីប្រជាពលរដ្ឋគ្រប់នាទី តួយ៉ាង ៣- កូនចៅប្រជាពលរដ្ឋ មានឱកាសរៀនសូត្រ យើងអាចកសាង សមិទ្ធិផលលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ គឺបានដោយសារប្រទេសជាតិ មានមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស មានឱកាសគោរពប្រត្តិបត្តសាសនាផ្សេងៗ ដែលគ្របដណ្តប់ និងមានឥទ្ធិពល ក្នុងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងការប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌គុណធម៌។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា “ប្រទេសជាតិយើង ទឹកដីរបស់យើង មានសុខសន្តិភាព មកដល់ម៉ោងនេះ គឺបានមកដោយលំបាកណាស់ យើងពិតជាមិនចង់បាត់បង់ទេ ហើយយើងត្រូវថែរក្សា នូវសុខសន្តិភាព ស្ថេរភាព និងសមិទ្ធិផលទាំងឡាយ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗ។ សមិទ្ធិផលថ្មីស្រឡាង ក្នុងទីនេះ បានកើតចេញពីទឹកចិត្ត សទ្ធាជ្រះថ្លា និងខិតខំកសាងរួមគ្នា សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយៗ ធ្វើបុណ្យទាន ដែលនេះ គឺជាការចូលរួម ការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ”។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរ មិនក្រទេក្នុងស្មារតីចែករំលែក និងការជួយគ្នាដ៏ធំធេង ក្នុងវប្បធម៌ចូលរួម ចែករំលែកគ្នា ដែលនេះ គឺជាមោទនភាពជាតិខ្មែរ ដែលសូម្បី តែបរទេសក៏មានការកោតសរសើរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក សូមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសទ្ធាជ្រះថ្លា និងខិតខំកសាងរួមគ្នា នូវសមិទ្ធិផលនានា នៅក្នុងទីអារាមនេះ ដែលនេះ គឺជាការចូលរួមការអនុវត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងសូមថ្លែងអំណរគុណ ប្រជាពលរដ្ឋ ដែលបានគាំទ្រប្ររាមុខជរដ្ឋាភិបាល និងបានអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ព្រមទាំង ផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្តឲ្យសិស្សានុសិស្ស យុវជនខិតខំ ធ្វើខ្លួនជាយុវជនគំរូ ធ្វើជាកូនល្អ និងខិតខំរៀនសូត្រដើម្បីអនាគត៕

HUN MANET 2-6-2016 (2)

HUN MANET 2-6-2016 (8)

HUN MANET 2-6-2016 (5)

HUN MANET 2-6-2016 (6)

HUN MANET 2-6-2016 (1)

HUN MANET 2-6-2016 (7)

HUN MANET 2-6-2016 (4)

HUN MANET 2-6-2016 (3)