ឧត្តម សុខ ឥសាន បានលើកឡើងថា កម្ពុជារងចាំ មើលវិធានការ របស់អាជ្ញាធរអាមេរិក


ភ្នំពេញ ៖ ក្រោយពីលោក Rick Gates អតីតជំនួយការ ក្នុងយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ បានសារភាព កំហុស​ ពីបទរួមគំនិត ចេញ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ ជុំវិញករណីរុស្ស៊ី​លូកលាន់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជារងចាំ មើលវិធានការ របស់អាជ្ញាធរអាមេរិក ចំពោះទង្វើក្បត់ជាតិ របស់លោក  Rick Gates ។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញ ទំនាក់ទំនងតេលេក្រាម នៅថ្ងៃទី២៤ កុម្ភៈនេះថា”   នៅទីបំផុត លោក Rick Gates អតីតជំនួយការខាងការ ឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ បានសារភាពថា លោកពិតជាបានធ្វើសកម្មភាព ប្រឆាំងនឹងផល ប្រយោជន៍អាមេរិកមែន ដែលនេះគឺជាអំពើក្បត់ជាតិ ដែលត្រូវប្រឈមនឹងច្បាប់របស់អាមេរិក ។ប្រជាជនកម្ពុជា រង់ចាំមើល តើអាជ្ញាធរអាមេរិក នឹងចាត់វិធានការណ៏បែបណា ចំពោះទង្វើ ក្បត់ជាតិរបស់លោក  Rick Gates នេះ រួមទាំងលោក Manafort ដែលជាប្រធានក្រុម យុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ”៕