លោក ចាន់ ស៊ីណាត បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ កីចក ក្នុងខេត្តស្វាយរៀង


បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៨ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង រួមដំណើរជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ កីចក ស្ថិតក្នុងខេត្តស្វាយរៀង ។

សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញសក្តានុពលទឹកដ៏ធំរបស់ប្រព័ន្ធធារាសាស្ត្រ កីចក នាពេលខាងមុខ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងទាញយកទឹកបន្ថែមពីប្រព័ន្ធនេះ ទៅផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ពិសេសក្រុងបាវិត ស្រុកកំពង់រោទ៍ និងស្រុកស្វាយទាប ។

Sunday 3 Rouch, Pholkun,Nopsak 2561
04 March 2018
——————————-
After received the order from HE Lim Keanhoar minister of Water Resources and Meteorology , Mr. Chan Sinat deputy director of technical affairs led the Ministry’s technical officers and went along with the representative of Ministry of Economy and Finance to inspect the Key Chork irrigation at Svay Rieng Province.
Seeing the potential of Key Chork irrigation, Ministry of Water resources and Meteorology plan to get the water from this irrigation to support the agriculture sector as well as the daily use for the people along the Cambodia-Vietnam Boarder , especially Bavet City , Kompong Ror, and Svay Teab District.