ប្រជុំក្នុងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងថែទាំវិស័យផ្លូវទឹក និងកំពង់ផែជាមួយគណៈប្រតិភូ PIANC-Japan.


នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួបគណៈប្រតិភូ សមាគមន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក (The World Association for Waterborne Transport Infrastructure) ហៅកាត់ថា PIANC-JAPAN ដើម្បីពិភាក្សាលើអត្ថប្រយោជន៍នៃការចូលជាសមាជិករបស់ PIANC-JAPAN ក្នុងការអភិវឌ្ឍ និងថែទាំវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។
គណៈប្រតិភូ PIANC-JAPAN បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង អំពីប្រវត្តិនិងសកម្មភាពការងាររបស់សមាគមន៍នេះ ក្នុងការជួយសមាជិករបស់ខ្លួនក្នុងការថែទាំ ពង្រឹងនិងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈ វេទិកាចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់សមាជិកនៅទូទាំងពិភពលោក ទៅលើប្រសិទ្ធិភាពនៃការប្រើបាស់ថវិកា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដែលមានស្ថេរភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលជាសមាជិកសមាគមន៍ PIANC-JAPAN នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹកឲ្យមានប្រសិទ្ធិភាព ជាពិសេសការគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

Meeting of cooperation on the development and maintenance of the waterway sector and port with the PIANC-Japan Delegation.
—————
On Monday morning of March 05, 2018 at the Ministry of Public Works and Transport Minister HE Sun Chanthol, Senior Minister of Public Works and Transport has met a delegation of the World Association for Waterborne Transport Infrastructure referred to as PIANC-Japan to discuss the benefits of being a member of PIANC-Japan in the development and maintenance of waterborne transport and ports.
The PIANC-JAPAN Delegation informed the Senior Minister and higg ranking officials of ministry about the history and activities of the association in assisting its members in the maintenance, development and development of water transport through a forum to share knowledge and experiences to worldwide members on the efficiency of budget utilization.
The Senior Minister expressed his interest in joining PIANC-JAPAN as a member of the Association of Southeast Asian Nations (ASEAN) to develop efficient inland waterway infrastructure and management, especially the management of Sihanoukville Autonomous Port and Phnom Penh Autonomous Port.