ឯកឧត្តម គឹម សន្តិភាព៖ ទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ខេត្ត៤ឲ្យវៀតណាម ប្រឈមនឹងជាប់គុកអស់មួយជីវិត


(ភ្នំពេញ) អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងឲ្យដឹងថា ទង្វើក្បត់ជាតិរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បែបនេះប្រឈមនឹងជាប់គុកអស់មួយជីវិត។

អ្នកនំាពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ ថា «សកម្មភាពនេះគឺជាអំពើក្បត់ជាតិ ដែលប្រឈមនឹងការផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត! នេះបើយោងតាមមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!»។