លោកជំទាវ មាន សំអាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអនុប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍


នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៨ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់។

ពិធីនេះបានការចូលរួមពី លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភានិងជាសមាជិការប្រតិបត្តិ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត
លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខា ព្រមទាំងឯកឧត្តម
លោកជំទាវ និងសមាជិកាសាខាសមាគមនារីខេត្ត ប្រមាណ១៧០នាក់។

សូមបញ្ជាក់ថា សន្និបាតនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញនូវរាល់សកម្មភាព និងលទ្ធផលការងារ របស់សាខាសមាគមនារីខេត្ត
សម្រេចបានក្នុងរយៈពេល១ឆ្នាំ ដើម្បីពង្រឹងពង្រីករចនាសម័្ពន្ធចាត់តាំង ការងារសង្គម ការងារមនុស្សធម៌ និងក្តាប់បាននូវចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងលើកអនុសាសន៍ សម្រាប់អនុវត្តបន្ត។

ជាមួយគ្នានោះដែរ សន្និបាតបានប្រកាសសម្រេចទទួលស្គាល់សមាជិ កាកិត្តិយស៣រូប និងសមាជិកភាពថ្នាក់ឃុំ សង្កាត់ ១២រូប និងបានបង់ថវិកាវិភាគទាណ សម្រាម់ឆ្នាំ២០១៨ផងដែរ៕

HE Mean Sam An, permanent member of the Senate and Vice President of the Association of Women for Peace and Development, in the afternoon of March 05, 2018 presided over the Annual Meeting for 2017 and annual performance targets for 2018 , Association for Peace and Development of Pusat Province at Bun Rany Hun Sen Pusat Development Center.

This event was attended by HE EM Bunna, National Assembly Member and Executive Member, HE Mao Thonin, Chairperson of Provincial Party Committee and Governor of Pusat province,HE HUN Chanthy, Branch Honor Representative, and other HE and membersof Provincial Women’s Association in total 170 people.

Please note that this meeting is aimed at presenting all activities and achievements of the provincial Women’s Union Which was achieved in 1 year to strengthen the organizational structure ,social work and humanitarian work to overcome the strengths, weaknesses, challenges and recommendations for implementation.

At the same time, the assembly announced the recognition of 3 honorary members and 12 commune council members.