ផ្លូវក្រាលគ្រួសក្រហមចំនួន ៥ខ្សែ មានប្រវែង ៤៩១៥ម៉ែត្រស្ថិតក្នុងស្រុកក្រឡាញ់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ


កាលពីថ្ងៃស្រុក ៨រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានចុះពិនិត្យគុណភាព និងបទដ្ឋានបច្ចេកទេស ព្រមទាំងបានបិទការដ្ឋានសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលគ្រួសក្រហមចំនួន ៥ខ្សែ មានប្រវែង ៤៩១៥ម៉ែត្រស្ថិតក្នុងឃុំចំនួន ០៤ នៃស្រុកក្រឡាញ់។

ផ្លូវទាំង ៥ខ្សែនេះ ស្ថិតក្នុងឃុំដូចខាងក្រោម៖
១-ឃុំស្នួល ផ្លូវក្រាលគ្រួសក្រហម ប្រវ៉ែង ១១៧៥ម៉ែត្រ និងទទឹងផ្លូវទំហំ៤ម៉ែត្រ និងមួយខ្សែទៀត ប្រវ៉ែង៤៩៥ម៉ែត្រ ទទឹងផ្លូវទំហំ ៤ម៉ែត្រ
២-ឃុំក្រូចគរ ផ្លូវក្រាលគ្រួសក្រហម ប្រវ៉ែង៩០០ម៉ែត្រ និងទទឹងផ្លូវទំហំ៤ម៉ែត្រ
៣-ឃុំ សែនសុខផ្លូវក្រាលគ្រួសក្រហម ប្រវ៉ែង ១៩៥០ម៉ែត្រនិងទទឹងផ្លូវទំហំ៤ម៉ែត្រ
៤-ឃុំ ក្រឡាញ់ ផ្លូវក្រាលគ្រួសក្រហម ប្រវ៉ែង ៨៩០ម៉ែត្រនិងទទឹងផ្លូវទំហំ៤ម៉ែត្រ ។

ក្រោយពីការពិនិត្យរបស់ក្រុមការងារបច្ចេកទេសមក ឃើញថាផ្លូវនេះ គឺអ្នកម៉ៅការបានអនុវត្តទៅតាមលក្ខ័ណ្ឌនៃកិច្ចសន្យា ទាំងទំហំ បរិមាណដែលបានចុះកិច្ចសន្យា៕

Five lanes of red limestone road with 4915 meters in Kralanh disctrict have been officially launched.

Friday 8 Roch, Pholkun, Nopsak 2561
09 March 2018
———————————————————–
Working Group of Planning and Investment Division of Provincial checked quality and technical standards, and closed the construction site and officially launched the five roads at 4915 meters in four districts of Kralanh district.

The five roads are in the following communes:
1- Snoul Commune, Red limestone , 1175m wide, 4m wide and 495m wide, 492m width, 4m wide.
2. Kroch Kor Commune, Red limestone Road, 900m long and 4m wide
3- Sen Sok commune, Red limestone Road, 1950 meters long and 4 meters wide
4- Kralanh commune, Red limestone Road, 890m long and 4m wide.

After a technical team review, We find out that contractors have complied with the contract terms in terms of the amount of contract entered.