កំពង់ស្ពឺផ្ទេរការគ្រប់គ្រងដី


Land 06 06 16 2 copy

     ខេត្តកំពង់ស្ពឺរៀបចំផ្ទេរការគ្រប់គ្រងដីព្រៃរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ។ ការផ្ទេរបានធ្វើនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង រួមទាំងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងបរិស្ថាន បានចូលរួមការផ្ទេរនោះ ។

     អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការផ្ទេរតំបន់សម្បទានសេដ្ឋកិច្ចជូនក្រសួងកសិកម្ម ដើម្បីធ្វើការគ្រប់គ្រងបន្ត… និងការផ្ទេរតំបន់ការពារធម្មជាតិ មកក្រសួងបរិស្ថានគ្រប់គ្រងបន្តវិញនេះ បានធ្វើឡើងស្របតាមអនុក្រឹត្យលេខ៦៩ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាល ។ យោងតាមសេចក្តីសម្រេចតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន ១៣កន្លែង ត្រូវបានផ្ទេរពីក្រសួងកសិកម្ម ជូនក្រសួងបរិស្ថានដើម្បីគ្រប់គ្រងបន្ត។ សេចក្តីសម្រេចបានសរសេរទៀតថា ត្រូវផ្ទេរតំបន់ព្រៃផ្តល់ផលចំនួន ៥កន្លែង ពីក្រសួងកសិកម្មជូនក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងបន្ត ហើយក្រសួងបរិស្ថានត្រូវបន្តនីតិវិធី ក្នុងការដាក់បញ្ចូលព្រៃផ្តល់ផលទាំង ៥កន្លែងនេះ ជាតំបន់ការពារនិងអភិរក្សព្រៃឈើ ។

     ដោយឡែកក្រសួងបរិស្ថាន ត្រូវផ្ទេរតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣កន្លែង ជូនក្រសួងកសិកម្មជាអ្នកគ្រប់គ្រងបន្តវិញ ។ នៅក្នុងខេត្តកំពង់ស្ពឺវិញមានតំបន់ពាក់ព័ន្ធជាច្រើន ដូចជាតំបន់ព្រៃការពារអភិរក្សដីជំរាលជួរភ្នំក្រវ៉ាញភាគកណ្តាល និងជីវចម្រុះព្រៃច្រក រវាងក្រវ៉ាញខាងត្បូង ដែលសិ្ថតក្នុងគម្រោងអភិវឌ្ឍន៍៨ របស់អង្គការអភិរក្សអន្តរជាតិ (international conservation) និងគម្រោងអភិវឌ្ឍន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (will Life Alliance)ជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ។

     ចំណែកដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន (HLH .AGRICULTURE Cambodia Co.Ltd… ក្រុមហ៊ុន YELLOW Cambodia និងក្រុមហ៊ុន GREAT FIELD Cambodia រួមទាំងក្រុមហ៊ុន Plantation ដែលកំពុងសិ្ថតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយក៏ជាចំណុចដែលត្រូវផ្លាស់ផ្ទេរការគ្រប់គ្រងបន្តផងនោះដែរ ។

Land 06 06 16 3 copy